កិច្ចពិភាក្សាតុមូលនៃយុទ្ធនាការភ្នំពេញស្អាត ក្រោមប្រធានបទ៖ «វិស័យភោជនីយាហារ និងភេសជ្ជៈ៖ ទម្លាប់ថ្មី ទម្លាប់ស្អាត»
អាហារ និងភេសជ្ជៈ គឺជាតម្រូវការចម្បងប្រចាំថ្ងៃ នៃមនុស្សម្នាក់ៗ។ ផលលំបាកផ្សេងៗដែលកើតចេញពីមេរោគរាតត្បាតកូវីដ១៩ បានញ៊ាំងឱ្យអាជីវកម្មធុនតូច ធុនធំ និងក្រុមហ៊ុននានា ដែលជាអ្នកផ្គត់ផ្គង់គ្រឿងបរិភោគទាំងនេះ ជួបប្រទះនឹងឧបសគ្គដល់សង្វាក់ផលិតកម្ម និងការផ្ដល់សេវាកម្មដល់អតិថិជន។
ក្នុងគន្លងប្រក្រតីភាពថ្មី តើវិស័យភោជនីយាហារ និងភេសជ្ជៈ នឹងងើបចេញពីវិបត្តិនេះ យ៉ាងដូចម្តេច ? ហើយ ក្នុងទស្សនៈវិស័យ «ទម្លាប់ថ្មី ទម្លាប់ស្អាត» តើអ្វីជាយុទ្ធសាស្ត្រ និងយុទ្ធវិធី ឆ្ពោះសម្តៅរក្សាអោយបាននូវភាពធន់ ប្រសិទ្ធភាព និងសុវត្ថិភាព នៃវិស័យមួយនេះ?
សូមមេត្តាតាមដាន និងទស្សនាការចែករំលែកបទពិសោធន៍ និងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកពីសំណាក់វាគ្មិនដែលអញ្ជើញពីវិស័យនេះ ក្នុងកិច្ចពិភាក្សាតុមូល នៃយុទ្ធនាការភ្នំពេញស្អាត។
🗓កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១
⏰វេលាម៉ោង៖ ១០:០០ ដល់ ១១:៣០ នាទីព្រឹក
💻តាមរយៈ៖ ប្រព័ន្ធហ្ស៊ូម និងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកភ្នំពេញស្អាត
#ភ្នំពេញស្អាត #PhnomPenhSaat
#SAAT2021 #ទម្លាប់ថ្មីទម្លាប់ស្អាត
—————————
👉 Facebook Page ផ្លូវការរបស់យុទ្ធនាការភ្នំពេញស្អាត៖ https://www.facebook.com/Phnompenhsaat/
👉 Channel Telegram ផ្លូវការរបស់យុទ្ធនាការភ្នំពេញស្អាត៖ https://t.me/phnompenh_saat
👉 Account Instagram ផ្លូវការរបស់យុទ្ធនាការភ្នំពេញស្អាត៖ www.instagram.com/phnompenhsaatcampaign